FAQ

សំណួរ នឹង ចម្លើយ ទាំងអស់

មាតិការ

១.ព័ត៌មានជាមូលដ្ឋាន

២. ប្រភេទនៃផលិតផលសាម៉ូរៃផេន

៣​. និតិវិធីនៃការបាញ់ថ្នាំសាម៉ូរៃផេន

៤.​ សំណួរផ្សេងៗទៀត

A. ព័ត៌មានជាមូលដ្ឋាន

សាម៉ូរៃផេនគឺជា ប្រភេទស្ព្រាយបាញ់ បង្កើតឡើងជាពិសេសសម្រាប់ម៉ូតូ នឹងប្រើប្រាស់សម្រាប់យានយន្តផ្សេងៗទៀត។

ថ្នាំស្ព្រាយបាញ់ សាម៉ូរៃផេនទាំងអស់ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសម៉ាឡេស៊ី ក៏ប៉ុន្តែវត្ថុធាតុដើមទាំងអស់នៃការផលិតនៃប្រភេទថ្នាំសាម៉ូរៃគឺមកពីប្រទេសជប៉ុន។

សាម៉ូរៃ គឺធន់នឹងប្រេងសាំង។ វាមិនរលាយ ឬហើរពណ៌នោះទេនៅពេលចាក់សាំងទៅលើវា ខុសពីថ្នាំដទៃវាមិនហូរសាច់ថ្នាំ។ សាម៉ូរៃគឺធន់នឹងការកកិតឆ្កូតផងដែរ។ តាំងពី សាម៉ូរៃ ត្រូវបានប្រើប្រាស់ជាមួយម៉ូតូ ដែលត្រូវបានដាក់ចោលហាលថ្ងៃ ហាលភ្លៀង នឹងក្នុងលក្ខខ័ណ្ឌអាកាសធាតុផ្សេងៗ ប្លាស្ទិក លោហធាតុអាចរីកនឹង រួម ដូចច្នេះវាអាចបង្កអោយថ្នាំដទៃទៀតប្រេះបែក។ សាម៉ូរៃ គឺមានសមត្តភាពគ្រប់គ្រាន់ ដូច្នេះវាមិនមានអ្វីកើតឡើងនោះទេ នឹង ភាពបរិសុទ្ធនៃថ្នាំត្រូវបានរក្សា។

សាម៉ូរៃគឺប្រើប្រាស់ជ័រ NC Acrylic ។ ជ័រ NC Acrylic ធ្វើអោយសាម៉ូរៃខុសពីយីហោដទៃទាំងអស់នៅលើទីផ្សារសព្វថ្ងៃនេះ ហើយផ្តល់នៅគុណភាពល្អខ្លាំង។

សាម៉ូរៃមានប្រភេទថ្នាំ 2K  ពណ៌ស្តង់ដា ពណ៌មេតាលិក ពណ៌ហុងដា ពណ៌យ៉ាមាហា ពណ៌កាវាសាគី ពណ៌ស៊ុយសាគី ប្រភេទ 2-coat System ពណ៌កាមីឡូន ស្រ៊ីឌី (3D) ថ្នាំពណ៌ផ្លូរីសិន ថ្នាំ បាញ់ស៊ីម៉ាំង ប្រភេទថ្នាំ រលោង 1K ប្រភេទបាញ់ទ្រនាប់ Primers ថ្នាំហ្វីលជ្រលក់ទឹក នឹងផ្សេងៗទៀត។

ប្រសិនបើមិនបានប្រើប្រាស់ រាល់ប្រភេទថ្នាំបាញ់សាម៉ូរៃទាំងអស់អាចរក្សាទុកជាច្រើនឆ្នាំដោយមិនមានការផុតកំណត់។ សម្រាប់ថ្នាំបាញ់សាម៉ូរៃ 2K នៅពេលដែលសារធាតុគីមីត្រូវបានលាយបញ្ចូលគ្នា 2K01 ត្រូវបានប្រើប្រាស់ក្នុងរយះពេល៤ម៉ោង នឹង 2K04 2KO5 នឹង2K06 ដែលជាទ្រនាប់ត្រូវបានប្រើប្រាស់ក្នុងកំឡុងពេល២៤ម៉ោង។ ដូចជាផលិតផលសាម៉ូរៃដទៃផ្សេងទៀត ពេលត្រូវបានប្រើប្រាស់អាចរក្សាទុកបានជាច្រើនឆ្នាំ។

សាម៉ូរៃ អាចអោយអ្នកគ្រប់គ្នាបាញ់ដើម្បីប្រៀបធៀបជាមួយផលិតផលដទៃ។ មូលហេតុដោយសារក្បាលបាញ់តែមួយគត់ដែលសាម៉ូរៃមាន។ ក្បាលបាញ់របស់សាម៉ូរៃអនុញ្ញាតអោយមនុស្សបាញ់យ៉ាងជិតជាមួយវត្ថុដែលត្រូវបាញ់ ប្រមានជា ១០ទៅ ១២ សង់ទីម៉ែត្រ ខណៈផលិផលដទៃអាចបាញ់ពីចន្លោះ ២៨ ទៅ ៣០ សង់ទីម៉ែត្រ។ អ្នកប្រើប្រាស់អាចកាត់បន្ថយការប្រើប្រាស់ថ្នាំខ្ជៈខ្ជាយ។

ជាមួយសារធាតុគីមីដ៏ខ្លាំងដូចជាការកកស្ទះវត្ថុរាវ បញ្ហាថ្ម នឹងផ្សេងៗទៀត ផលិតផល សាម៉ូរៃ2K01គួតែឆ្លើយតបក្នុងការការពារស្រទាប់ថ្នាំខាងក្រោមបានយ៉ាងល្អ។

  1. PRIMER – នេះគឺជាស្រទាប់ថ្នាំដំបូងដែលបាញ់លើវត្ថុមុនពេលធ្វើអោយជាប់ស្អិតបានល្អនៃថ្នាំជាមួយថ្នាំទ្រនាប់ ការកើនឡើងភាពប្រើប្រាស់បានយូ ផ្ដល់ការការពារបន្ថែមសម្រាប់វត្ថុត្រូវបានបាញ់។ ប្រជាជនមួយចំនួនមានបញ្ហា ថ្នាំឆ្កូត ថ្នាំសឹកនៅពេលបាញ់ថ្នាំសាជាថ្មីជាមួយថ្នាំស្ព្រាយបាញ់ ឥឡូវជាមួយនឹងការបង្កើតថ្មីនៃ ថ្នាំបាញ់ទ្រនាប់ (2K04 ) អ្នកអាចការពារបញ្ហា ថ្នាំឆ្កូត នឹងថ្នាំសឹកបាន។
  2. BASE COLOR COAT – វាត្រូវបានបាញ់បន្ទាប់ពីស្រទាប់ថ្នាំ primer។ ថ្នាំនេះត្រូវបានគេផ្តោតពីគុណភាពពណ៌ នឹងប្រសិទ្ធភាពហើយជាទូទៅគេផ្កោតទៅលើថ្នាំបាញ់។ នេះគឺជាការចាំបាច់ប្រសិនបើតម្រូវការពណ៌ចុងក្រោយគឺជាពណ៌ភ្លឺដូចជា ពណ៌លឿង ក្រហម ផ្លូរីសិន ផ្សេងៗទៀត។ វាប្រើប្រាស់ផងដែរនៅពេលប្រើពណ៌ Khameleon ឬស្រ៊ីឌី។ សម្រាប់ពណ៌ខ្មៅងងឹតដូចជាពណ៌ខ្មៅ ពណ៌ប្រផេះ ពណ៌ត្នោត ខៀវក្រម៉ៅ នឹងពណ៌ផ្សេងៗ អ្នកមិនចាំបាច់បាញ់ base color coat នោះទេ ហើយចាប់បាញ់ top color coat.តែម្តង។
  3. TOP COLOR COAT – នេះជាកូតថ្នាំនៃពណ៌ថ្នាំចុងក្រោយ។
  4. បាញ់ទៅលើ top color coat នេះគីជាកូដថ្នាំរលោង នឹងថ្លាដែលជាទម្រង់ស្រទាប់ចុងក្រោយបង្អស់។ សម្រាប់មូលហេតុនេះ the top clear coat គឺជាថ្នាំរលោងថ្លាដើម្បីធន់នឹងការសឹករិចរិលហើយសារធាតុគីមីស្ថិតស្ថេរគ្រប់គ្រាន់ដើម្បីទប់ទល់កាំរស្មីពន្លឺUV។ ការបាញ់ថ្នាំរលោងចុងក្រោយមានពីរគឺ ថ្នាំរលោង 1K ឬ 2K.។

ភាគច្រើនផលិតផលសាម៉ូរៃផេនអាច ទប់ទល់នឹងស៊ីតុណ្ហភាពចាប់ពី១៩០អង្សារសេឡើងទៅ។ ផលិតផល ថ្នាំបាញ់ស៊ីមាំងរបស់យើងជាទូទៅអាចទប់ទល់ស៊ីតុណ្ហភាពខ្ពស់បំផុតប្រមាន ៦០០°C.

អ្នកអាចទំនាក់ទំនងមកាន់លេខទូរស័ព្ទៈ 016 835 653 / 081 285 334/ 081459844 ឬក៏អាចចូលទៅកាន់ដេប៉ូនៅជិតលោកអ្នកដោយធ្វើការស្វែងរកទីតាំងដេប៉ូនៅជិតលោកនៅក្នុង google map.

ជាមួយផលិតផល2K មានការការពារកាំរស្មី UV បន្ថែមហើយរលោងអាចមានរយៈពេលរហូតដល់ 5 ឆ្នាំ។

រាល់ផលិតផលសាម៉ូរៃផេន, នឹង ផលិតផល 2K អាចទប់ទល់កម្តៅចាប់ពី ១៩០អង្សាសេឡើងទៅ។

B. ប្រភេទនៃសាម៉ូរៃផេន នឹងផលិតផល

សាម៉ូរៃ 2K គឺជាផលិតផលដែលបានបង្កើតឡើងដោយវិស្វករសាមូរ៉ៃ។ វាផលិតផលមួយដែលមានសារធាតុគីមីពីរប្រភេទ (ជ័រនិងសារធាតុរឹង) ត្រូវបានរក្សាទុកក្នុង កំប៉ុងតែមួយ។ សារធាតុរឹងគឺនៅក្នុងផ្នែកតូចមួយនៃកំប៉ុងហើយធ្វើសកម្មភាពលាយបញ្ចូលគ្នាជាមួយជ័រដើម្បីទទួលបានប្រសិទ្ធភាព។ អ្នកមិនមានជំនាញវិជ្ជាជីវៈបាញ់ថ្នាំច្បាស់លាស់ក៏អាទទួលបានលទ្ធផលល្អជាពិសេសនៅលើ primer នឹងនៅលើ the top clear coat។

ផលិតផលសាម៉ូរៃ 2K អនុញ្ញាតអោយប្រជាជនធម្មតាដែលគ្មានការបង្រៀនជំនាញបាញ់ថ្នាំ នឹងឧបករណ៍ផេ្សងៗ អោយទទួលបាននូវជំនាញវិជ្ជាជីវៈ គុណភាពខ្ពស់ នឹងបញ្ចប់ដោយភាពស្រស់ស្អាតទៅលើការងារបាញ់ថ្នាំរបស់ពូកគេ។ វារួមបញ្ចូលទាំងទ្រនាប់ Primer សម្រាប់វត្ថុ នឹង ស្រទាប់លើគេ។ មានតែសាម៉ូរៃមួយប៉ុណ្ណោះដែលមានប្រព័ន្ធនេះនៅប្រទេសហ្វីលីពីនហើយបច្ចេកវិទ្យាមានប៉ាតង់នៅទីនោះនិងនៅតាមបណ្តាប្រទេសផ្សេងៗនៅជុំវិញពិភពលោក។

1Kគឺជាពាក្យមួយប្រើប្រាស់សម្រាប់ពណ៌នាកូតថ្នាំដែលមិនត្រូវការសារធាតុរឹង សារធាតុជួយជម្រុញប្រតិកម្ម ឬ អ្នកធ្វើសកម្មភាពនោះទេ។ ពាក្យនេះអាចត្រូវបានប្រើប្រាស់ដើម្បីពណ៌នា សមាសធាតុមានតែមួយថ្នាំដែលស្ងួតនៅក្នុងខ្យល់(មិនថាថ្នាំលាបផ្ទះ ឬក៏ថ្នាំលាបសាលា)ប្រហែលស្ព្រាយបាញ់ទាំងអស់អាចបាញ់បាន។ ថ្នាំ2Kទោះជាយ៉ាងណាក៏ដោយពណ៌នាកូតដែលត្រូវការលាយបញ្ចូលគ្នាជាមួយសារធាតុរឹង សារធាតុជម្រុញប្រិតិកម្ម ឬ អ្នកបង្កើតសកម្មភាព។ នៅពេលវារឹងវាគឺមិនងាយខូចខាតពីសារធាតុគីមី ឬ អាកាសធាតុ ឬកាំរស្មី UV។ ថ្នាំ2K ខ្លាំងហើយប្រើប្រាស់បានយូបើប្រៀបធៀបជាមួយនឹង ថ្នាំ1K ហើយការប្រើប្រាស់វាក៏លំបាកបន្តិច បើប្រៀបធៀបទៅនឹង 1K

នៅក្នុង 2K តម្រូវការជាចាំបាច់ដើម្បីលាយបញ្ចូលគ្នា ជាមួយម៉ាស៊ីស៊ប់ឧស្ម័ននឹងកាំភ្លើងបាញ់ បាញ់ថ្នាំទៅវត្ថុដែលត្រូវបាញ់ថ្នាំ។ ប៉ុន្តែជាមួយប្រព័ន្ធសាម៉ូរៃ 2K អ្វីទាំងអស់គឺរួមបញ្ចូលគ្នានៅក្នុងកំប៉ុងតែមួយដូចច្នេះមិនមានតម្រូវការសម្រាប់ប្រើឧបករណ៍ទាំងនោះទេប៉ុន្តែលទ្ធផលចេញមកដូចគ្នា។

វាជាផលិតផលមួយត្រូវបានបង្កើតឡើងជាពិសេសនៅក្រោមស្រទាប់ខាងក្រោមដែលជាស្រទាប់ទីមួយប្រើមុនដាក់ស្រទាប់លើគេបង្អស់ដើម្បីទទួលបានពណ៌ដ៏ជាក់លាក់មួយ ដែលដូចទៅនឹងពណ៌ដើម ឬ ពណ៌ហ្ស៊ីនរបស់ម៉ូតូនោះ។

ថ្នាំសាម៉ូរៃ Khameleon គឺជាថ្នាំ3D ដែលនៅក្នុងជាទម្រង់ឧស្ម័ន។ ពណ៌ត្រូវបានផ្លាស់ប្តូរនៅពេលពន្លឺផ្លាតប៉ះវានៅពេលដែលវាស្ងួត។

ថ្នាំហ្វីលជ្រលក់ទឹកនេះត្រូបានគេយកទៅព្រីនជាផ្ទាំងរូបភាពដើម្បីបំលែងទៅជាថ្នាំបិទនៅលើវត្ថុ។ នេះជាគំរូត្រូវបានប្រើទៅលើវត្ថុជាមួយទ្រនាប់ស្រីឌីដោយប្រើអាង ឬធុងទឹកសម្រាប់ធ្វើ។

ប្រាកដណាស់ សាម៉ូរៃមានថ្នាំ H2 ដែលជាថ្នាំបាញ់ស៊ីម៉ាំងអាចធន់នឹងសីតុណ្ហភាពបានដល់ទៅ 600អង្សាសេ ឬ 1112ហ្វារិនហៃ។

សាមូរ៉ៃធានាថាថ្នាំ H2 Hi-Temp របស់សាម៉ូរៃអាចទប់ទល់សីតុណ្ហភាពដូចដែលបានផ្សាយ។ ម៉ាកផ្សេងទៀតមិនផ្តល់ការធានាបែបនេះទេ។

អ្នកអាចប្រើប្រាស់ថ្នាំសាម៉ូរៃម៉ាក​ Hi-Temp ដែលអាចធន់នឹងកម្តៅដល់ 600 អង្សាសេ។ វាមាន (H1)ដែលជាពណ៌ប្រាក់ នឹង (H2) ជាពណ៌ខ្មៅ។​ សម្រាប់គំរបស៊ីម៉ាំងអ្នកអា​ចប្រើប្រាស់ថ្នាំសាម៉ូរៃដទៃទៀតសម្រាប់បាញ់ដែលមានការធន់នឹងកម្តៅបានចាប់ពី 190អង្សារសេ។

ថ្នាំប្រាក់ក្រូមរបស់យើងបច្ចុប្បន្នកំពុងស្តិតនៅក្នុងតំណើការនៃការផលិត។ ពួកយើងបានធ្វើប្រាក់ក្រូមនេះជាមួយនឹងកូត​ថ្នាំ C018។

C. និតិវិធីនៃការបាញ់ថ្នាំរបស់សាម៉ូរៃ

  1. ដុសខាត់នឹងសំអាតដើម្បីបាញ់ថ្នាំ។ ដុសខាត់ថ្នាំរលោងចាស់ចោលអោយអស់ជាមួយក្រដាសខាត់ 800/1000 នឹងសំអាតវាអោយបានស្អាតដោយមិនមានធូលី ប្រេងខ្លាញ់ឬភាពកង្វក់ផ្សេងៗនៅលើវត្ថុ។
  2. បាញ់ថ្នាំទ្រនាប់ 2K04 ជាថ្នាំផ្សាភ្ជាប់ផ្លាស្ទិចឬ 2K05 ទ្រនាប់អ៊ុកស៊ីតក្រហមប្រឆាំងនឹងច្រេះ ឬ 2K06ទ្រនាប់ប្រផេះប្រាក់ប្រឆាំងនឹងច្រេះសម្រាប់បាញ់ទៅលើដែក
  3. បន្ទាប់ពីស្ងួតរួចរាល់ ទ្រនាប់ត្រូវបានដុសខាត់ម្តងទៀតជាមួយក្រដាស់ខាត់ 800/1000នឹងធ្វើការសំអាតអោយបានស្អាត។ បន្ទាប់ដុសខាត់ជាមួយក្រដាស់ខាត់1000រួចមកដុសខាត់ម្តងទៀងជាមួយក្រដាស់ខាត់ 2000។ (ប្រសិនបើអ្នកមិនបានធ្វើតាមជំហាន លទ្ធផលចុងក្រោយនឹងនៅតែបញ្ចប់ដោយរលោងមធ្យម ប្រសិនបើអនុវត្តន៍តតាមជំហាននេះផលិតផលចុងក្រោយនឹងបញ្ចប់ដោយរលោងដូចកញ្ចក់)

  4. បាញ់ថ្នាំទ្រនាប់ ស្រទាប់ក្រោមគេ/ស្រទាប់បន្ទាប់ ប្រសិនបើប្រើប្រាស់ពណ៌ប្លូរីសិនត្រូវប្រើទ្រនាប់(UC1002 U/C) ពណ៌ភ្លឺដូចជាក្រហម លឿង ផ្សេងៗ ត្រូវប្រើទ្រនាប់(ពណ៌ស 2/102) កាមីឡូន3D ត្រូវប្រើទ្រនាប់(ខ្មៅ 30/109) នឹងប្រព័ន្ធ2កូដស៊ីស្ទែម។ ប្រសិនបើពណ៌ខ្មៅងងឹតដូចពណ៌ខ្មៅ ឬប្រផេះ មិនចាំបាច់សម្រាប់បាញ់ទ្រនាប់ទេ។

  5. បាញ់ស្រទាប់ថ្នាំលើគេបង្អស់។
  6. បាញ់ថ្នាំរលោងដោយប្រើប្រាស់សាម៉ូរៃ 2K01ជាថ្នាំរលោងសម្រាប់ការបញ្ចប់ដោយភាពរលោងល្អនឹងកាការពារបានល្អសម្រាប់ម៉ូតូរបស់អ្នក។

ប្រាកដណាស់ ពួកយើងតែងតែផ្តល់យោបល់អោយធ្វើការដុសខាត់វត្ថុជាមួយក្រដាស់ខាត់ 800/1000 មុនពេលបាញ់ថ្នាំដូចច្នេះ ថ្នាំបាញ់ល្អប្រសើវាអាស្រ័យលើផ្ទៃនៃវត្ថុមុនពេលបាញ់ថ្នាំ។

ប្រើប្រាស់ថ្នាំទ្រនាប់ 2K04ឬ 2K05/2K06សម្រាប់ទ្រនាប់ដែកគឺត្រូបាននែនាំអោយប្រើ។ ថ្នាំទ្រនាប់ 2K04 ត្រូវតែធ្វើការដុសខាត់អោយបានត្រឹមត្រូវ ប្រឆាំងការពារការស៊ីថ្នាំ នឹងប្រតិកម្មគីមី បង្កើនភាពជាប់ស្អិត នឹងសុវត្តិភាពសម្រាប់ប្រើប្រាស់ទៅលើប្រព័ន្ធថ្នាំធម្មតាទាំងអស់។ ដោយគ្មានការធ្វើអោយខូចថ្នាំអរីជីណល។ 2K05/2K06 បង្កើតជារបាំងការពារខ្យល់និងទឹកដែលផ្តល់នូវការការពារប្រឆាំងនឹងការជ្រៀតចូលដ៏ល្អឥតខ្ចោះនឹងមានភាពយូអង្វែង។

សម្រាប់ពណ៌ក្រម៉ៅ (ពណ៌ខ្មៅ ពណ៌ត្នោត ប្រផេះ ខៀវក្រម៉ៅ បៃតងក្រម៉ៅ ផ្សេងៗទៀត) នឹងពណ៌ស អ្នកមិនចាំបាច់បាញ់ទ្រនាប់ថ្នាំទេ។ ប៉ុន្តែសម្រាប់ពណ៌ភ្លឺដូចពណ៌ក្រហម ទឹកក្រូច ​ពណ៌លឿង ផ្សេងៗ អ្នកត្រូវតែប្រើទ្រនាប់ដើម្បី អោយឃើញពណ៌ភ្លឺលេចធ្លោ។

  1. ដុសខាត់នឹងសំអាតផ្នែកដែលត្រូវបាញ់ថ្នាំ។ ដុសខាត់ថ្នាំរលោងចាស់ចោលអោយអស់ជាមួយក្រដាសខាត់ 800/1000 នឹងសំអាតវាអោយបានស្អាតដោយមិនមានធូលី ប្រេងខ្លាញ់ឬភាពកខ្វក់ផ្សេងៗនៅលើវត្ថុ។

  2. បាញ់ថ្នាំទ្រនាប់ 2K04 ជាថ្នាំផ្សាភ្ជាប់ប្លាស់ស្ទិចឬ 2K05 ទ្រនាប់អ៊ុកស៊ីតក្រហមប្រឆាំងនឹងច្រេះ ឬ 2K06ទ្រនាប់ប្រផេះប្រាក់ប្រឆាំងនឹងច្រេះសម្រាប់បាញ់លើដែក
  3. កាត់ផ្ទាំងថ្នាំហ្វីលជ្រលក់ទឹក ទៅតាមទំហំដែលត្រូវការ
  4. បិទស្គុតតាមបណ្តោយគែមនៃហ្វីលដើម្បីជៀសវាងហ្វីលរមូលឡើងនៅពេលដាក់វានៅក្នុងទឹក
  5. យកម្រាមដៃរបស់អ្នកដាក់ចូលក្នុងទឹកអោយសើមបន្តិចហើយស្ទៀបហ្វីលទាំងសងខាង ចំហៀងដែលមានភាពស្អិតត្រូវដាក់ មុខចូលក្នុងទឹក
  6. រង់ចាំអោយហ្វីលមានផ្ទៃរាបស្មើ។ រំកិលពពុះខ្យល់ចេញពីផ្ទៃហ្វីលដោយប៉ះថ្មមៗ។

  7. ធ្វើការបាញ់ថ្នាំ activator ដើម្បីពង្រីកហ្វីល
  8. មួយរំពេចបន្ទាប់ពីបាញ់ គឺធ្វើការជ្រលក់វត្ថុរបស់អ្នកយឺតៗចូលទៅក្នុងហ្វីលអោយជ្រៅ។

  9. គ្រវីវត្ថុរបស់អ្នកនៅក្នុងទឹករហូតផ្នែកហ្វីលនៅសល់ដាច់ចេញអស់។

  10. ដកវត្ថុរបស់អ្នកចេញពីទឹកហើយហាលក្រោមពន្លឺថ្ងៃ 10-15 នាទី

  11. សំអាតជ័ររអិលចេញពីវត្ថុរបស់អ្នកនៅក្នុងទឹករហូតអស់ផ្នែកស្អិតទាំងអស់។

  12. ហាលវត្ថុអោយស្ងួតម្ដងទៀត
  13. ធ្វើការបាញ់ថ្នាំរលោង។
  1. ពណ៌ស – ប្រើសម្រាប់ពណ៌ភ្លឺដូចជា ក្រហម លឿង ផ្កាឈូក ខៀវ មាស នឹងពណ៌ប្លូរីសិន។
  2. ពណ៌ប្រាក់– សម្រាប់ពពួកពណ៌ ខេនឌី នឹង មេតាលិក
  3. ពណ៌ខ្មៅ – សម្រាប់ពណ៌កាមីឡូនស្រ៊ីឌី
  4. UC1002 U/C ប្លូរីសិន – សម្រាប់ពណ៌សាម៉ូរៃប្លូរីសិន

ពួកយើងសូមអោយប្រើប្រាស់ក្រដាសខាត់ 400 ត្រូវប្រាកដទាំងពីគឺ ក្រដាសខាត់នឹង ផ្ទៃនៃវត្ថុត្រូវសើមជានិច្ច។ ក្រដាស់ខាត់នេះត្រូវបានប្រើប្រាស់ទាំងផ្ទៃដែកនឹងផ្ទៃប្លាសស្ទិក។

ពួកយើងផ្តល់យោបល់អោយប្រើប្រាស់សាប៊ូលាងម៉ូតូដោយស្វ័យប្រវត្តិ (CM07)។

ផ្នែកនៃការប្រើប្រាស់ថ្នាំពណ៌របស់យើង ពួកយើងផ្តល់យោបល់អោយប្រើប្រាស់ថ្នាំរលោង 2K01Aព្រោះវាបញ្ចប់ដោយភាពក្រាស់។

សម្រាប់ស្ទាយម៉ាបលអេហ្វិច ពួកយើងអាចបង្កើតស្ទាយខ្លួនឯងដោយធ្វើទៅលើវត្ថុដែលយើងចង់បង្កើតដូចជា ការខ្ញុកខ្ញីប្លាសស្ទិក នឹង ធ្វើម៉ូតម្រាមដៃ ចំណែកឯស្ទាយគ្រីស្ទាល់អេហ្វិចអាចបង្កើតស្ទាយឆ្នូតៗតែមួយគត់។

ពួកយើងផ្ដល់យោបល់អោយប្រើតែ ថ្នាំបាញ់ស៊ីម៉ាំងតែមួយគត់ព្រោះវាអាចធន់នឹងកម្តៅដល់ទៅ 600 °C។

ពួកយើងមិនជម្រុញអោយវាប្រើទៅលើទ្រនាប់ប្លាសស្ទិកទេដើម្បីកុំអោយវាស៊ីទ្រនាប់ផ្លាស្ទិច។ដូចនេះវាត្រូវបានប្រើជាមួយទ្រនាប់ដែក។

ពួកយើងផ្តល់យោបល់អោយប្រើ 2K (2K01)ដែរជាប្រភេទថ្នាំរលោង។ ដោយផ្ដោតលើវិធីបង្រៀនជាជំហានៗ។

D. សំណួរផ្សេងៗទៀត

មួយកំប៉ុងអាចបាញ់លើផ្ទៃ1-3ម៉ែតការ៉េ។ ភាពខុសគ្នាគឺអាស្រ័យទៅលើជំនាញនៃអ្នកបាញ់ កំរាស់បាញ់នៃស្រទាប់នីមួយៗ នូវ ពណ៌ដែលបានជ្រើសមកបាញ់ ដូចជា ពណ៌ភ្លឺ នឹង ពណ៌ស្រអាប់។

វាពឹងផ្អែកទៅលើសេរីម៉ូតូអ្វីដែលត្រូវយកមកបាញ់ថ្នាំ។ប៉ុន្តែបើបាញ់ត្រឹមតែប្រភេទសេរីម៉ូតូដូចជា XRM, Raiders, Mio វាប្រហែជាបើ្រអស់ 2-3កំប៉ុងដែលមានចំនុះ400ml។ ហើយវាពឹងផ្អែកទៅលើអ្នកបាញ់ដែរមានជំនាញបន្ថែមទៀត។ ការអនុវត្តន៍ច្រើន មានបទពិសោធន៍ច្រើនអ្នកបាញ់ថ្នាំនឹងចំនាយពេលតិច។

ពួកយើងផ្តល់យោបល់អោយអ្នកកុំប្រើប្រាស់ថ្នាំបាញ់សាម៉ូរៃលាយជាមួយផលិតផលដទៃ ពីព្រោះភាពជាប់ស្អិតរបស់សាម៉ូរៃផេនជាប់បានយូរជាងផលិតផលដ៏ទៃ។ ប្រសិនបើសាម៉ូរៃផេនត្រូវបានប្រើនៅស្រទាប់លើគេបង្អស់នៃផលិផលដ៏ទៃវាជាឱកាសដ៏ធំដែលសាម៉ូរៃនឹងស៊ីសាច់ថ្នាំផលិតផលដ៏ទៃទៀហើយជាលទ្ធផលដូចអ្វីដែលហៅថាការស៊ីថ្នាំ។

អ្នកគ្រាន់តែដាក់ហាលវាអោយស្ងូតទៅតាមធម្មជាតិ។មិនចាំបាច់ប្រើប្រាស់ការកុំដៅដើម្បីសំងួតវានោះទេ។វានឹងឆាប់ស្ងួតក្រោមពន្លឺព្រះអាទិត្យ ឬ ដោយប្រដាប់ផ្លុំកម្តៅ។

បាទចាស់ ពួកយើងតម្រូវអោយដាក់ថ្នាំរលោងនៅស្រទាប់លើគេបង្អស់។ ពួកយើងផ្តល់យោបល់អោយប្រើប្រាស់ថ្នាំរលោង 2K01 ដើម្បីអោយមានលទ្ធផលល្អបំផុត។

ពិតណាស់អ្នកអាចប្រើប្រាស់វានៅលើគែមដែកបាន។ អ្នកត្រូវតែដុសខាត់ នឹងប្រើប្រាស់ 2K05/2K06 ដែលជាទ្រនាប់ដែក បាញ់វាជាមួយពណ៌ដែលយើងត្រូវការហើយប្រើប្រាស់ 2K01ជាថ្នាំរលោងដើម្បីបញ្ចប់ដោយលទ្ធផលដ៏ល្អបំផុត។

បាន អ្នកអាចប្រើប្រាស់សាម៉ូរៃផេនដើម្បីបាញ់សំភារៈដទៃទៀតដូចជាក្តាសំឡីបាន។ អ្នកត្រូវតែដុសខាត់ ប្រើប្រាស់ ទ្រនាប់ថ្នាំ 2K04 បាញ់វាជាមួយពណ៌ដែលយើងត្រូវការហើយប្រើប្រាស់2K01ជាថ្នាំរលោងដើម្បីបញ្ចប់ដោយលទ្ធផលដ៏ល្អបំផុត។

បាន សាម៉ូរៃអាចប្រើប្រាស់ដើម្បីបាញ់លើទ្រនាប់ដីបាន។ ត្រូវប្រាកដថាទ្រនាប់ដីត្រូវដុសខាត់អោយបានស្អាតមុនពេលបាញ់ទ្រនាប់ថ្នាំ។

បាន សាម៉ូរៃអាចប្រើប្រាស់ជាមួយវត្ថុដែរបាញ់ក្រូមមេរួចហើយបាន។ តំណើរការគឺត្រូវប្រើទ្រនាប់ KPP ថ្នាំផ្សារភ្ជាប់រវាងប្លាស្ទិចនឹងទ្រនាប់ថ្នាំ ទៅលើវត្ថុដែលបាញ់ក្រូមេ ដាក់ហាលវាក្រោមកំដៅថ្ងៃ ២ម៉ោង នឹងទុកវាពីទៅបីថ្ងៃមុខពេលបាញ់ថ្នាំសាម៉ូរៃផេន។

ថ្នាំទ្រនាប់ប្រើរយះពេល ៣០នាទីដើម្បីអាចប៉ះបាន ហាលក្រោមពន្លឺព្រះអាទិត្យ។ ហើយពណ៌សាម៉ូរៃដ៏ទៃទៀតប្រើរយះពេលប្រហែល ៥ ទៅ ១០នាទីដើម្បីប៉ះបានដោយហាលក្រោមកំដៅថ្ងៃ។

ដរាបណាថ្នាំស្ងួតអាចកាន់បាន បន្ទាប់មកអាចបាញ់ស្រទាប់មួយទៀតបានហើយ។

  1. សាម៉ូរៃត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ម៉ូតូ។ យើងមិនធានាទៅលើលទ្ធផលសម្រាប់បាញ់លើអ្វីៗដទៃទៀតជាងទៅលើម៉ូតូនោះទេ?

ដើម្បីបាញ់ទៅលើឈើបាន គួរតែបាញ់ថ្នាំប្លាសស្ទិកប្រែម័រ (ថ្នាំផ្សារភ្ចាប់ទ្រនាប់) ទៅលើឈើបន្ថែម បន្ទាប់មកអនុវត្តន៍តាមវិធីបាញ់ជាជំហានៗទៅតាមការនែណាំរបស់ថ្នាំបាញ់សាម៉ូរៃផេន។

មិនផ្កល់យោបល់អោយប្រើទ្រនាប់ប្រែម័ររបស់ផលិតផលដ៏ទៃមុនសាម៉ូរៃផេននោះទេ? ពួកយើងផ្កល់យោបល់អោយប្រើប្រាស់ទ្រនាប់សាម៉ូរៃ។ ពួកយើងមិនធានាទៅលើលទ្ធផលនៃផលិតផលដ៏ទៃនៅពេលបាញ់ជាមួយថ្នាំសាម៉ូរៃនោះទេ?

សាម៉ូរៃប្រព័ន្ធថ្នាំ 2-coat system​ បង្កើតឡើងជាពិសេសសម្រាប់ប្រើប្រាស់កូតពណ៌ខាងក្រោមនឹងកូតពណ៌ខាងលើដើម្បីទទួលបានស្រមោលពណ៌ជាពិសេស វានឹងមិនអាចកើតឡើងជាមួយពណ៌តែមួយនោះទេ។ បើកូតពណ៌ខាងក្រោម នឹងកូតពណ៌ខាងលើត្រូវបានប្រើប្រាស់ដាច់ដោយឡែកពីគ្នា លទ្ធផលគឺមិនល្អដូចទៅនឹងប្រើប្រាស់លាយបញ្ចូលគ្នានោះទេ?

សាម៉ូរៃផេនមានពណ៌ខ្មៅគ្រើម នឹង ថ្នាំថ្លាគ្រើម។ ប៉ុន្តែពណ៌ទាំងអស់ត្រូវបានបង្កើតឡើងជាពណ៌គ្រើមត្រូវបាញ់ថ្នាំថ្លាគ្រើមជាថ្នាំរលោង  នៅលើស្រទាប់ខាងលើ។

ទេ សាម៉ូរៃមិនមានកូតពណ៌លើគេបង្អស់នោះទេ ត្រឹមតែពណ៌ថ្នាំរលោងមួយគត់?

ក្រៅពីថ្នាំបាញ់ស៊ីម៉ាំង ថ្នាំបាញ់សាម៉ូរៃផេនដ៏ទៃទៀតអាចធន់នឹងកម្តៅបានដល់ 190°C។

សម្រាប់ក្រុមស៊ីឡាំង ក្បាលស៊ីឡាំងនឹងគម្របនៃយានយន្ត ថ្នាំបាញ់ផ្នែកនៃម៉ាស៊ីរបស់សាម៉ូរៃគួរតែប្រើមុនគេបន្ទាប់ពីប្រើប្រាស់ប្រភេទថ្នាំដ៏ទៃទៀត។

វាពឹងផ្អែកលើទំហំនៃម៉ូតូ នឹងកង់ម៉ូតូបូកជាមួយនឹងអ្នកបាញ់ផងដែរ។ ប៉ុន្តែពួកយើងជាធម្មតាប្រើពី ១ទៅ២កំប៉ុងសម្រាប់មួយគូនៃខ្នងកង់ ឬមួយគូនៃកង់សម្រាប់ទំហំ ១៤ទៅ១៨អ៊ិញ។

បាន សាម៉ូរៃអាចប្រើជាមួយនឹងម៉ាស៊ីនខ្យល់បាញ់ថ្នាំបាន អ្នកត្រូវការឧបករណ៍ដើម្បីធ្វើវា។

ក្នុងការផ្ទុកក្នុងស្តុក សាម៉ូរៃអាចធន់នឹងកម្តៅបានដល់ 50°C។

បាន សាម៉ូរៃអាចប្រើប្រាស់សម្រាប់បាញ់ជ្រលក់ក្នុងទឹកបញ្ចូលគ្នាជាមួយនឹងអាក់ធីវេទ័ររបស់ហ្វីលជ្រលក់ទឹក។

មុនពេលបាញ់គួរតែប្រាកដថាគ្មានស្នាមប្រឡាក់គ្មានភាពកខ្វក់និងមិនមានខ្លាញ់នៅលើផ្ទៃហើយគួរតែប្រើប្រាស់ ថ្នាំសាម៉ូរៃ ថ្នាំបាញ់ភ្ជាប់ថ្នាំ នឹងជ័រដើម្បីតំណើការមុខពេលនៃការបាញ់ថ្នាំពណ៌របស់សាម៉ូរៃផេន។

មិនចាំបាញ់ធ្វើការផ្លាស់ប្តូរថ្នាំចាស់ចោលទេ។ គ្រាន់តែប្រាកដថាត្រូវដុសខាត់វត្ថុហើយបាញ់ថ្នាំទ្រនាប់ 2K04 ដើម្បីការពារថ្នាំចាស់។

2K04 ទ្រនាប់ពណ៌ប្រផេះ គឺជាធម្មតាប្រើប្រាស់សម្រាប់ប្លាសស្ទិក អាលុយមីញូម ឬសម្ភារៈដែលមិនមែលជាលោហៈធាតុ។ 2K05 ទ្រនាប់ដែកអ៊ុកស៊ីតក្រហម​នឹង2K06 ទ្រនាប់ដែកពណ៌ប្រផេះត្រូវបានប្រើប្រាស់សម្រាប់លោហៈធាតុដើម្បីការពារប្រឆាំងនឹងការច្រេះផ្សេងៗ។

ដរាបណាមិនមានដែកស្រាតទទេដែលមានសក្តានុពលងាយច្រេះ អ្នកអាចប្រើប្រាស់ 2K04 ទ្រនាប់ពណ៌ប្រផេះបាន។ ប៉ុន្តែសម្រាប់លោហៈធាតុដែលមានផ្ទៃរាបស្មើងាយនឹងច្រេះ វាល្អបំផុតក្នុងការប្រើប្រាស់2K05 ទ្រនាប់ដែកអ៊ុកស៊ីតក្រហម​នឹង2K06 ទ្រនាប់ដែកពណ៌ប្រផេះត្រូវបានប្រើប្រាស់សម្រាប់លោហៈធាតុ។

បច្ចុប្បន្នសាម៉ូរៃផេនមានថ្នាំពណ៌ប្រាក់ក្រូម។ ប៉ុន្តែមាន2Kក្រូមកំពុងនឹងត្រូវបានគេស្រាវជ្រាវនឹងធ្វើការអភិវឌ្ឍដោយរោងចក្រដើម្បីទទួលបានប៉ាតង់នឹងចេញផ្សាយនៅឆ្នាំ 2017/2018។

  1. បាន សាម៉ូរៃអាចប្រើប្រាស់ជាមួយឡានបាន។ ចំនួនកំប៉ុងអាចត្រូវបានប្រើប្រាស់ដោយពឹងផ្អែកលើផ្នែកនៃឡានដើម្បីបាញ់នឹងបន្ថែមជាមួយទំហំឡានផងដែរ។ ដោយសារការបាញ់ថ្នាំមានផ្ទៃធំ ទាមទារអោយមានជំនាញល្អសម្រាប់បាញ់។

អេនហ្សាល គឺជាថ្នាបាញ់ polyurethane ដែលត្រូវបានប្រើប្រាស់សម្រាប់អ្នកមានជំនាញវិជ្ជាជីវខ្ពស់។ ដើម្បីប្រើប្រាស់ អេនហ្សាលអ្នកត្រូវការលាយបញ្ចូលគ្នារវាងសារធាតុគីមី។ បន្ទាប់មកត្រូវការម៉ាស៊ីបាញ់ខ្យល់នឹងកាំភ្លើងបាញ់ដើម្បីប្រើប្រាស់ផលិតផលនេះបាន។ មានត្រឹមតែមនុស្សដែលមានលុយនឹងដឹងពីរបៀបប្រើប្រាស់អេនហ្សាល តែប៉ុណ្ណោះ។ ម្យ៉ាងទៀតសាម៉ូរៃត្រូវបានបង្កើតឡើងសម្រាប់គោលបំណង ក្នុងការច្នៃប្រឌិតឡើងដោយខ្លួនឯង។ ការលាយបញ្ចូលគ្នារវាងធាតុរឹង នឹងប្រព័ន្ធថ្នាំនៅក្នុងកំប៉ុងតែមួយ គ្រាន់តែលាយបញ្ចូលគ្នាហើយបាញ់ក្នុងជំហានដ៏សាមញ្ញមួយ។

ធ្វើការដុសខាត់ទ្រនាប់ដើម្បីអោយអស់ស្រទាប់ថ្នាំខាងក្រៅដែលជាកូតថ្នាំរលោង។

ការណែនាំៈ ត្រូប្រើប្រាស់ក្រដាស់ខាត់ 1000-2000 ដែលមិនធ្វើអោយកកិតថ្នាំខ្លាំងពេក។ ផ្ទៃទ្រនាប់ នឹងក្រដាស់ខាត់ត្រូវតែសើម។ នៅពេលអ្នកប្រាកដថាមិនមានថ្នាំរលោងនៅលើទ្រនាប់ផ្ទៃ អ្នកអាចបាញ់ថ្នាំស្រទាប់ថ្មីបានជាមួយនឹងថ្នាំលោង។

ដើម្បីទទួលបានស្រទាប់ខាងក្រៅ អ្នកគួតែធ្វើការដុសខាត់ផ្ទៃទ្រនាប់ម្តងទៀត។ដោយចាប់ផ្ដើមពីជំហាននៃការបាញ់ទ្រនាប់ម្តងទៀតទៅលើផ្ទៃដែលប្រេះ។

នូវតែមិនអាចឃើញនូវអ្វីដែលអ្នកកំពុងតែស្វែងរកមែនដែរឬទេ?