Author name: Samuraipaint

Samurai Paint Movistar Blue,ពណ៌ខៀវម៉ូវីស្តាY688*

ជំហានទី១: ធ្វើការដុសខាត់ផ្ទៃទាំងអស់នៃខោអាវម៉ូតូជាមួយក្រដាស់ខាត់លេខ 400 ឬ 800 ដើម្បីធ្វើអោយអស់ថ្នាំវែកណីចាស់ នឹងផ្ទៃរលោងរាបស្មើរសាច់។ ជំហានទី២: ធ្វើការបាញ់ថ្នាំទ្រនាប់ពណ៌ប្រផេះរបស់Samurai Piant ដែលមានលេខកូត UCH210* ឬ 2K04 ដើម្បីអោយសាច់ថ្នាំខាំភ្ជាប់ជាមួយផ្ទៃនឹងការពារការលេចឡើងនូវជាតិច្រេះពណ៌លឿង។ ជំហានទី៣: បាញ់ថ្នាំពណ៌ប្រាក់មេតាលេកដើម្បីធ្វើអោយមានផ្លេក នឹងជាស្រទាប់ពណ៌នៃកូតថ្នាំ ជំហានទី៤: ធ្វើការបិទឡាញ ឬ ស្ទិកគ័រដើម្បីបង្កើតម៉ូតដែលយើងចង់បាន។ ជំហានទី៥: ធ្វើការបាញ់ថ្នាំពណ៌ខៀវម៉ូវីស្តារលេខកូត Y688* ជាពណ៌ដែលយើងចង់បាន។ ជំហានទី៦: ជាជំហានចុងក្រោយគឺធ្វើការបកស្ទិចគ័រចេញ នឹងបាញ់ថ្នាំរលោងឬហៅថាថ្នាំវែកណីដែលមានលេខកូត 128, K1K**,2K01កំរិតរលោងខ្ពស់បំផុត ធ្វើអោយម៉ូតូរលោងអ្នកមើលទៅចាំង។

Samurai Paint Movistar Blue,ពណ៌ខៀវម៉ូវីស្តាY688* Read More »

Tutorial Hydrographics

Share on facebook Share on whatsapp Share on email Share on print ជំហានក្នុងការធ្វើការចាក់ថ្នាំលាយបញ្ចូលគ្នា ត្រូវច្បាស់ថា ត្រូវធ្វើការដុសខាត់ នឹងសំអាត ផ្ទៃដោយប្រើប្រាស់ក្រដាស់ខាត់ 400-800 មុនចាប់ផ្តើមបាញ់ថ្នាំ។ បន្ទាប់មកបាញ់ថ្នាំទ្រនាប់ 2K04 ដើម្បីគ្របដណ្តប់លើរន្ធតូចៗនៅលើផ្ទៃនៃវត្ថុ។ បន្ទាប់មកទុកអោយវាស្ងួតពី បីនាទីនឹងធ្វើការដុសខាត់ម្តងទៀតដោយប្រើក្រដាស់ខាត់ដែលរលោងជាងមុនគឺ1000-1500 បន្ទាប់មកទៀតប្រើប្រាស់ថ្នាំបាញ់សាម៉ូរៃពណ៌ខ្មៅ 109 ជាថ្នាំទ្រនាប់។ ជ្រើសរើសចំនួនពណ៌ដោយពឹងផ្អែកលើការច្នៃប្រឌិតរបស់អ្នកដើម្បីចាក់ចូលទៅក្នុងទឹក។ បន្ទាប់មក ចាក់ពណ៌ទាំងអស់ចូលទៅក្នុងទឹកដោយពឹងផ្អែកលើការចង់បានរបស់អ្នក។ បន្ទាប់មកទៀតជ្រលក់វត្ថុរបស់អ្នកចូលក្នុងទឹកដើម្បីបង្កើតអោយពណ៌ជាប់ទៅនឹងផ្ទៃនៃវត្ថុ។ ទុក្ខវាអោយស្ងួតមុនបាញ់ថ្នាំវែកណីដែលជាស្រទាប់លើគេបង្អស់ដើម្បីការពារផ្ទៃនៃវត្តុ។ Leave a Comment អំពីថ្នាំបាញ់សាម៉ូរៃផេន ជាមួយនឹងជំហានដ៏សាមញរបស់ SAMURAI 2K, អ្នកអាចបញ្ចប់ដោយលទ្ធផលដ៏ល្អឥតខ្ចោះ នឹងការបាញ់មានគុណភាពខ្ពស់ ដូចដែលបាញ់ក្នុងរោងជាងដែរ។ Facebook Instagram Youtube Whatsapp Envelope ការបង្ហោះថ្នីៗ អនុវត្តន៍តាមយើង ការបង្រៀនប្រចាំសប្តាហ៍ អនុវត្តន៍តាមយើង​ ការបង្រៀនប្រចាំសប្តាហ៍ Sign up for

Tutorial Hydrographics Read More »

បៃតងខេនឌី នឹង លឿងខេនឌីបាញ់លើម៉ូតូ

បៃតងខេនឌី នឹង លឿងខេនឌីបាញ់លើម៉ូតូ ស្អាតអស់ទាស់ Share on facebook Share on whatsapp Share on email Share on print ជំហានក្នុងការបាញ់ថ្នាំខៀវខេនឌី នឹងលឿងខេនឌី ទៅលើខោអាវម៉ូតូ ត្រូវច្បាស់ថា ត្រូវធ្វើការដុសខាត់ នឹងសំអាត ផ្ទៃដោយប្រើប្រាស់ក្រដាស់ខាត់ 400-800 មុនចាប់ផ្តើមបាញ់ថ្នាំ។ បន្ទាប់មកបាញ់ថ្នាំទ្រនាប់ 2K04 ដើម្បីគ្របដណ្តប់លើរន្ធតូចៗនៅលើផ្ទៃនៃវត្ថុ។ បន្ទាប់មកទុកអោយវាស្ងួតពី បីនាទីនឹងធ្វើការដុសខាត់ម្តងទៀតដោយប្រើក្រដាស់ខាត់ដែលរលោងជាងមុនគឺ1000-1500 បន្ទាប់មកទៀតប្រើប្រាស់ថ្នាំបាញ់សាម៉ូរៃពណ៌ប្រាក់ 124 ជាថ្នាំទ្រនាប់។ ទុកវាអោយស្ងួតបន្ទាប់មកប្រើប្រាស់ថ្នាំបាញ់ សាម៉ូរៃផេន​ពណ៌ប្រាក់​ស្ពាកឃ្លីង1701 ដើម្បីបង្កើតពណ៌មានផ្លេក បន្ទាប់មកទៀតចាប់ផ្តើមបាញ់ពណ៌លឿងខេនឌីដែលជាពណ៌ភ្ជាប់ទៅនឹងផ្ទៃដ៏ស្រស់ស្អាតបំផុត បិទស្កុតជាមួយនឹងផ្ទៃដែលយើងត្រូវការពារមុនបាញ់ពណ៌ដ៏ទៃទៀត។  បន្ទាប់ពីស្ងួត ធ្វើការបិទស្កុត ដើម្បីធ្វើជាបន្ទាត់តាមការចង់បាន។ ចាប់ផ្តើមប្រើប្រាស់ពណ៌បៃតងខេនឌី បន្ទាប់មកទៀតធ្វើការបាញ់វែកណី ដើម្បីការពារផ្ទៃនៃវត្ថុនឹងផ្តល់នូវភាពភ្លឺរលោង។ គំរូឧទាហរណ៌នៃស្រទាប់ដែលត្រូវតែអនុវត្តន៍ដើម្បីបង្កើតពណ៌ខេនឌី។ Leave a Comment អំពីថ្នាំបាញ់សាម៉ូរៃផេន ជាមួយនឹងជំហានដ៏សាមញរបស់ SAMURAI 2K, អ្នកអាចបញ្ចប់ដោយលទ្ធផលដ៏ល្អឥតខ្ចោះ នឹងការបាញ់មានគុណភាពខ្ពស់ ដូចដែលបាញ់ក្នុងរោងជាងដែរ។

បៃតងខេនឌី នឹង លឿងខេនឌីបាញ់លើម៉ូតូ Read More »

Tutorial Captain Marvel

Share on facebook Share on whatsapp Share on email Share on print ជំហានក្នុងការធ្វើCaptain Marvel ដោយប្រើប្រាស់ថ្នាំបាញ់សាម៉ូរៃផេន ត្រូវច្បាស់ថា ត្រូវធ្វើការដុសខាត់ នឹងសំអាត ផ្ទៃដោយប្រើប្រាស់ក្រដាស់ខាត់ 400-800 មុនចាប់ផ្តើមបាញ់ថ្នាំ។ បន្ទាប់មកបាញ់ថ្នាំទ្រនាប់ 2K04 ដើម្បីគ្របដណ្តប់លើរន្ធតូចៗនៅលើផ្ទៃនៃវត្ថុ។ បន្ទាប់មកទុកអោយវាស្ងួតពី បីនាទីនឹងធ្វើការដុសខាត់ម្តងទៀតដោយប្រើក្រដាស់ខាត់ដែលរលោងជាងមុនគឺ1000-1500 បន្ទាប់មកទៀតប្រើប្រាស់ថ្នាំបាញ់សាម៉ូរៃពណ៌ខ្មៅ 109 ជាថ្នាំទ្រនាប់។ ទុកវាអោយស្ងួតបន្ទាប់មកប្រើប្រាស់ថ្នាំបាញ់ សាម៉ូរៃផេនពណ៌ប្រាក់ស្ពាកឃ្លីង1701 ដើម្បីបង្កើតពណ៌មានផ្លេក។ បិទស្កុតជាមួយនឹងផ្ទៃដែលយើងត្រូវការពារមុនបាញ់ពណ៌ដ៏ទៃទៀត។  ប្រើប្រាស់ថ្នាំបាញ់សាម៉ូរៃ ក្រហមយ៉ាមាហា 1108 ដើម្បីបាញ់ទៅលើផ្ទៃនៃវត្ថុ។ ផ្ទៃដែលមិនបានបិទស្កុតធ្វើការបាញ់ពណ៌លឿងហុងដា។ បាញ់ស្រទាប់ស្តើងៗនៃក្រហមយ៉ាមាហាទៅលើលឿងហុងដា ដើម្បីបង្កើតបានជាពណ៌មាសដ៏ស្រស់ស្អាតមួយ ។ បិទស្កុតទៅលើផ្ទៃដែលយើងត្រូវការពារមុនពេលបាញ់ពណ៌ខៀវហុងដា CTM ។ ធ្វើការបាញ់ពណំ៌ស្វាយដេថុនា 71 ដើម្បីបង្កើនអោយមានពណ៌ខៀវ។ បន្ទាប់មកបាញ់ខៀវហុងដា 1103 ដើម្បីអោយមានលេចឡើងពណ៌ខៀវកាន់តែខ្លាំង។  ស្រទាប់ទីពីរធ្វើការបាញ់ពណ៌ ស្វាយដេថុនា។ ចុងក្រោយបាញ់ពណ៌ខៀវហុងដាCTMម្តងទៀត។ ធ្វើការបកស្កុតយ៉ាងប្រុងប្រយ័ត្នបន្ទាប់ពីថ្នាំបាញ់ស្ងួតទាំងស្រុង ។

Tutorial Captain Marvel Read More »